(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ លោក ភួង សុភី មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ និងភរិយា រួមទាំងមិត្តភក្តិមាន លោក រិទ្ធី រស្មី និង ភរិយា, លោក តាំង ហួត និងភរិយា, លោក ឈាង សុខជា និងភរិយា ព្រមទាំងបងប្អូនជាច្រើនអ្នកទៀត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ បានមកសួរសុខទុក្ខកុមារកំព្រា របស់អង្គការបណ្ដុះបណ្ដាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ភួង សុភី បានថ្លែងថា អំណោយដែលត្រូវចែកជូនដល់ពួកគេរួមមាន អង្ករ២តោន ត្រីខ១កេះធំ ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកក្រូចកំប៉ុង១០កេះ ទឹកក្រូចដប១៤ដប មីម៉ាម៉ា៥០កេះតូច
និងកង្ហារចំនួន០៥ ថវិការចំនួន៧០០ដុល្លារទៀតសម្រាប់កម្មវិធីនេះ។

ដោយឡែកកុមារា និងកុមារីចំនួន៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល នឹងហូបបាយមួយពេលថែមទៀត។

លោក ភួង សុភី បានថ្លែងថា ដោយមើលឃើញពីជីវភាព និងភាពទីទ័លក្រ របស់កុមារកំព្រា យុវជនពិការ និងស្រ្តីទាំងនេះ ព្រមទាំងមានការណែនាំ ជាប្រចាំរបស់មេបញ្ជាការរាជធានីភ្នំពេញ លើការជួយទុក្ខធុរៈ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនោះ លោក និងភរិយា ព្រមទាំងមានការចូលរួម ចំណែកពីមិត្តភក្តិទាំងឡាយនោះ ក៏បានផ្តួចផ្តើម នាំយកថវិកា និងគ្រឿងឧបភោគទាំងនេះ ចែកជូនដើម្បីចូលរួមកាត់បន្ថយ ការលំបាកមួយចំនួនផងដែរ៕