(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែ​ន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែមេសានេះ បានបន្តចូលរួមក្នុងក្នុងកម្មវិធីព្រឹត្តិការណ៍​ អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស២០១៦ ប្រកបដោយភាពសប្បាយរីករាយជាទីបំផុត។

នៅរសៀលថ្ងៃទី១៤ ខែមេសាដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ជាថ្ងៃទី២នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរាំបទ «រាំញីកែងជើង» ដែលកំពុងតែល្បីរន្ទឺនៅកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញទៅបណ្តែតគោម បួងសួងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋខ្មែរផងដែរ៕