(ភ្នំពេញ)៖ នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ន ការប្រើប្រាស់កម្មវិធីប្រតិបត្តិការហិរញ្ញវត្ថុដែលងាយស្រួល និងរហ័សទាន់ចិត្ត គឺជារឿងចាំបាច់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងការប្រើប្រាស់ Chip Mong Bank App អតិថិជនគ្រប់គ្នាប្រាកដជារីករាយក្នុងការប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងងាយស្រួលគ្រប់ទីកន្លែង ប្រកបដោយរលូន និងសម្បូរបែបលើសគេ។

ប្រើប្រាស់ Chip Mong Bank App លោកអ្នកអាចបង់ថ្លៃវិក្កយបត្រអគ្គិសនី វិក្កយបត្រទឹក ឬថ្លៃវិក្កយបត្រសេវាកម្ម និងទំនិញផ្សេងទៀតប្រកបដោយភាពងាយស្រួល គ្មានភាពរអាក់រអួលនោះឡើយ។

លើសពីនេះទៀត លោកអ្នកអាចចាប់ផ្តើមគម្រោងសន្សំប្រាក់យ៉ាងងាយជាមួយមុខងារសន្សំប្រាក់ ការបើកគណនីបញ្ញើមានកាលកំណត់នៅក្នុង Chip Mong Bank App ក៏បានដែរ។

Chip Mong Bank App ជួយសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នកឱ្យកាន់តែងាយស្រួល!