(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បានរៀបចំកម្មវិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ដោយមានការចូលរួមមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមមកស្ថានប័ន និងឯកជនចំនួន៤០អង្គភាព ដែលមានចូលរួមមនុស្ស២៧០នាក់ ។

បន្ថែមពីនេះទៀត លោកអភិបាលខេត្ត បានប្រគល់ធុងសំរាម និងដាំស្លាកសញ្ញាអប់រំបរិស្ថានជានិមិត្តរូបជាច្រើន
ជាពិសេសបានបែងចែកក្រុមដើម្បីធ្វើអនាម័យបរិស្ថានតាមដងផ្លូវនៅជុំវិញសាលាខេត្ត៕