(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន តាមេសុីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានអង្គការ UNDP ប្រចាំកម្ពុជា។

កិច្ចពិក្សានេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសិទ្ធិមនុស្សទាំងពីរ ជាដើម។

គោលបំណងនៃជំនួបពិភាក្សានេះ គឺផ្ដោតទៅលើបញ្ហាសិទ្ធិមនុស្ស យេនឌ័រ ព្រមទាំងបញ្ហាមួយចំនួនផងដែរ៕