(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៨៧២,៦៥៣នាក់ហើយ ដែលកេីនឡេីងជិត៦ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៨,៨០៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៣,៩៩២នាក់ (ស្លាប់ ១៤៣,៧៥៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៧,៨២០នាក់ (ស្លាប់ ៤៧,៤៨២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៩៧,០៨០នាក់ (ស្លាប់ ៣០,១១០នាក់)
* ថៃ ឆ្លងចំនួន ២,០៧៦,១៣៥នាក់ (ស្លាប់ ២០,៤៨៧នាក់)
* វៀតណាម ឆ្លងចំនួន ១,១៤៣,៩៦៧នាក់ (ស្លាប់ ២៤,១១៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៩,១០២នាក់ (ស្លាប់ ១៩,០៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥៥,៤៣១នាក់ (ស្លាប់ ៦៧២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៩៤៣នាក់ (ស្លាប់ ២,៩០៩នាក់)
* ទ្បាវ ឆ្លងចំនួន ៦៤,៤៨២នាក់ (ស្លាប់ ១៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៧០១នាក់ (ស្លាប់ ៩៦នាក់)៕