(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ

២៖ សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមបន្ថែមឈ្មោះ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ជា «ស្ពានភ្ជាប់និស្ស័យ»

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្តកាន់តំណែងការពារសន្តិភាព រហូតពួកជ្រុលនិយមផុតរលត់ពីផែនដីសិន ចាំត្រួសត្រាសផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើនឡើងក្នុងរង្វង់៣% ក្រោយបើកប្រទេសឡើងវិញ ខណៈឆ្នាំក្រោយអាចលើស៥%

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ចំណុចពិសេសរបស់ចិន គឺផ្តល់ជំនួយមិនភ្ជាប់លក្ខខណ្ឌ ខុសពីប្រទេសមួយចំនួន

៦៖ សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ ធ្វើឲ្យកម្ពុជាចំណាយថវិកាជាតិ ២៣០០លានដុល្លារ ស្មើនឹងការសាងសង់ស្ពានជាង២០ខ្សែ

៧៖ នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំអភិបាលរាជធានី-ខេត្ត រៀបចំអាវរងា ភួយ និងមុង ជូនមនុស្សវ័យចំណាស់ ពេលអាកាសធាតុចុះត្រជាក់

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ផ្លូវ និងស្ពាន មិនមែនសម្រាប់សម្តេចធ្វើដំណើរនោះទេ តែដើម្បីឆ្លើយតបនឹងតម្រូវការពលរដ្ឋ

៩៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមប្រទេសរីកចម្រើនលូតលាស់ G7 នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

១០៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យខ្មែរនៅអាមេរិក ងើបប្រឆាំងទណ្ឌិត សម រង្ស៉ី ដែលព្រមានដកសញ្ជាតិអាមេរិក

១១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរ ក៏ព្រោះតែសម្តេចមិនក្បត់រាជានិយម

១២៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស ខែមករា ឆ្នាំ២០២២

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)