(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងបន្តសួរនាំ លោកឧកញ៉ា ងិន មនោ ម្តងទៀត ពាក់ព័ន្ធនឹងការចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ បន្ទាប់ពីមិនទាន់សួរចប់កាលពីម្សិលមិញ។

លោកឧកញ៉ា ងិន មនោ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនពីថ្ងៃទី១១ ខែមេសា ពាក់ព័ន្ធនឹងចេញសែកស្អុយ ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ។ បើតាមការបង្ហើបរបស់សមត្ថកិច្ច បានឱ្យដឹងថា ឧកញ៉ា ទិន មនោ ប្រធាន​ក្រុមហ៊ុន មនោ​រតន ខន​ស្រា្ត​ក់សិន បានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ អស់រាប់លានដុល្លារ៕