(ភ្នំពេញ)៖ តារាល្បីល្បាញពីរដួង នឹងអញ្ជើញចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្ត នៃការប្រកួតបាល់ទះលើឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ២០១៦ ក្នុងខេត្តព្រះសីហនុ ដោយរំពឹងថានឹងត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរពីក្រុមអ្នកគាំទ្រកីឡាជាច្រើនកុះករ។

ម្ចាស់ជើងឯកបាល់ទះអន្តរជាតិ Cha Cruz និង Katreeya English ដែលជាតារាសម្តែង តារាងចម្រៀង និងតារាដើរម៉ូដដ៏ល្បីឈ្មោះ បានសម្តែងនូវក្តីរីករាយ ដែលស្រាបៀរ Anchor បានអញ្ជើញចូលរួមជាភ្ញៀវពិសេស ដើម្បីគាំទ្រដល់កម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ២០១៦ ជាពិសេសម្ចាស់ជើងឯកបាល់ទះអន្តរជាតិ Cha Cruz នឹងចែករំលែកបទពិសោធន៍មួយចំនួន ជាមួយកីឡាករបាល់ទះកម្ពុជា អំពីរបៀបទទួលបាល់ របៀបថែបាល់ និងរបៀបលេងបាល់លើឆ្នេរខ្សាច់ និងបច្ចេកទេសមួយចំនួនទៀត ក្នុងការលេងបាល់ទះលើខ្សាច់ យ៉ាងស្ទាត់ជំនាញ ដើម្បីយកប្រៀប និងយកឈ្នះលើគូប្រកួត។

នេះជាកាដូពិសេសគួរឲ្យភ្ញាក់ផ្អើល ដែលស្រាបៀរអាន់ឆ័រ បានរៀបចំអញ្ជើញតារាទាំងពីរដួង មកកម្ពុជា ដើម្បីជួយបង្កើតបរិយាកាស សប្បាយរីករាយអស្ចារ្យសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍នេះ ដែលនឹងប្រារព្ធធ្វើឡើងក្នុងអំឡុង ពេលចូលឆ្នាំខ្មែរបុណ្យប្រណីជាតិ ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា នៅឆ្នេរអូរឈើទាល អារីស្តុន ក្រុងព្រះសីហនុ។   

កីឡាករិនីបាល់ទះសញ្ជាតិហ្វីពីនល្បីឈ្មោះ Cha Cruz គឺកីឡាករអាជីព និងឯកអគ្គរដ្ឋទូតតំណាងឲ្យក្របខ័ណ្ឌលីក Super Liga នៃប្រទេសហ្វីលីពីន។ កីឡាករិនីបានជាប់ឈ្មោះជា «កីឡាករដែលមានតម្លៃបំផុត» ចំនួនពីរដងដោយសមាគមបាល់ទះ UAAP និងទទួលជ័យលាភីជើងឯកបាល់ទះ UAAP ក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១២។

ចំណែកឯកកញ្ញា  Katreeya English គឺជាតារាសម្តែង តារាចម្រៀង និងជាតារាដើរម៉ូដដ៏ល្បីល្បាញ ដែលបានកើតនៅប្រទេសអង់គ្លេស និងមានប្រជាប្រិយភាពនៅអាស៊ី។ នាងបានថតចម្រៀងជាច្រើនបទ ជាមួយផលិតកម្ម GMM Grammy និងចេញអាប៊ុលចម្រៀងចំនួន៥ ដោយទទួលបានការគាំទ្រ និងជោគជ័យយ៉ាងខ្លាំង ហើយជាពិសេសបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើន។

ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ ចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៤ និងបានក្លាយជាព្រឹត្តិការណ៍កីឡាដ៍ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានទាក់ទាញទស្សនិកជន រាប់ពាន់នាក់ជាច្រើនចូលរួមក្នុងបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម នៅឆ្នាំនេះ។

តារាងល្បី Cha Cruz និង Katreeya English មានក្តីរំភើបខ្លាំងណាស់ ដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដើម្បីបង្ហាញទេពកោសល្យ និងធ្វើការសម្តែងពិសេស ដើម្បីពាំនាំនូវភាពសប្បាយរីករាយ សម្រាប់ទស្សនិកជន ដែលចូលរួមក្នុងកម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ និងលើកទឹកចិត្តក្រុមបាល់ទះទាំងអស់ ឱ្យរួបរួមគ្នាដើម្បីប្រកួតប្រជែង យកតំណែងជើងឯកបាល់ទះឆ្នេរខ្សាច់ របស់ស្រាបៀរអាន់ឆ័រ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា កម្មវិធីពិសេសនេះ នៅខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរបុណ្យប្រណីជាតិ។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/
សូមពិសាដោយការទទួលខុសត្រូវ!