(​ភ្នំពេញ)​៖​ នៅ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​ កើតឡើង​ចំនួន​១២​លើក​ ក្នុង​នោះ​យប់​៥​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​១៣​នាក់​ (​ស្រី​៤​នាក់​)​ និង​របួសស្រាល​១០​នាក់​ (​ស្រី​៤​នាក់​) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ​ ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១២​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​,​ យានផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​ (​ស្លាប់​១​នាក់​), ​មិន​ប្រកាន់​ស្តាំ​ ៣​លើក ​(​ស្លាប់​២​នាក់​)​,​ មិន​គោរព​សិទ្ធិ​២​លើក​,​ ស្រវឹង​១​លើក​,​ ប្រជែង​២​លើក​ (​ស្លាប់​១​នាក់​)​ កត្តា​យានយន្ត​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៤​នាក់​ (​យប់​៧​នាក់​)​។

នៅថ្ងៃទី១១ ខែមេសាម្សិលមិញផងដែរ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ កម្លាំងនគរបាលរកឃើញ​មធ្យោបាយ​ល្មើស​ ៣,២៣៧​ គ្រឿង​,​ អប់រំ​ ៧៧៩​ គ្រឿង​,​ ពិន័យ​ ២,៤៥៨​ គ្រឿង៕