(សៀមរាប)៖ ក្នុងឱកាសដ៏មហោឡោរិក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមជាមួយការបើកសម្ភោធ ទីធ្លាថ្មី ភោជនីយដ្ឋាន Grill Wine Café មានផ្តល់ជូន ការបញ្ចុះតម្លៃ 50% គ្រប់ការទទួលទាន Cocktails & Drafted Beer, ពីម៉ោង៥៖០០នាទី ដល់ ៧ល្ងាចរៀងរាល់ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះតទៅ។

Grill Wine Café ក៏មានការផ្តល់ជូនប័ណ្ណ សមាជិកពិសេស ដែលអតិថិជនទាំងអស់អាចទទួលបាននូវការ បញ្ចុះតំលៃពី២០% ឡើងទៅ រាល់ការប្រើប្រាស់ គ្រប់សេវាកម្មនៅភោជនីយដ្ឋាន។ ប័ណ្ណសមាជិកពិសេសនេះ និងមានការផ្តល់ជូន ក្នុងតម្លៃពិសេសត្រឹមតែ ១០ដុល្លារក្នុងមួយប័ណ្ណ ហើយលោកអ្នកនិងទទួលបាន នូវការបន្ថែម ជូនស្រាក្រហមមួយកែវ ឬ ស្រាបៀរ មកពីប្រទេសជប៉ុនមួយកំប៉ុងភ្លាមៗ។

Grill Wine Café មានបំរើអាហារបែបខ្មែរ បែបអន្តរជាតិ តាំងពីព្រលឹមរហូតដល់ ពេលយប់ជ្រៅមានម្ហូប ពិសេសមួយចំនួនទៀតដូចជា ថ្លើមក្ងាន Duck Terrine សាច់ចៀម នឹងម្ហូបប្រចាំត្រកូលរបស់យើងគឺ សាច់ក្រកពិសេសៗ ដែលផលិតឡើងតាម ស្តង់ដារអន្តរជាតិ លាយជាមួយគ្រឿងផ្សំរបស់ខ្មែរ រួមមាន សាច់ក្រកបែបការី បែបអាម៉ុក សាច់ក្រកគ្រឿងខ្មែរ សាច់ក្រករស់ជាតិអ្នកសៀមរាបពិតៗនិងសាច់ក្រក អាឡឺម៉ង់ល្បីៗមួយចំនួនធំទៀតផង។

សូមបញ្ជាក់ថា Grill Wine Café គឺនៅចំកណ្តាលបេះដូង នៃក្រុងសៀមរាប តាមបណ្តោផ្លូវស៊ីវត្ថាជាប់ពីមុខ សណ្ឋាគារ Memoire d’Angkor ដ៏ស្រស់ស្អាត, ភោជនីយដ្ឋាន Grill Wine Café បានកំពុងបង្អួតសម្រស់ យ៉ាងល្អត្រកាល ព្រមជាមួយនូវការបំពាក់បន្ថែមនូវសម្ភារបរិក្ខាមួយចំនួនទៀត ដើម្បីផ្តល់ជូនភាពរីករាយ កាន់តែប្រសើរឡើងជូនដល់ អតិថិជនរួមជាមួយទីធ្លា ម៉ាស៊ីនត្រជាក់ដ៏មានផាសុខភាពថ្មីមួយទៀត និងខ្លោងទ្វារដែលមានម៉ូដយ៉ាងស្រស់សង្ហារផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម៖ 069 993 888 ឬ Email: [email protected] និង Facebook: https://www.facebook.com/GrillWineCafe