(សៀមរាប)៖ លោកអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងថា អាជ្ញាធរខេត្តសៀមរាប ដែលមានរូបលោកជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីរក្សានូវសន្តិសុខ និង សណ្តាប់ធ្នាប់ជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ ដែលអញ្ជើញទៅលេងកម្សាន្តនៅព្រឹត្តិការណ៍សង្រ្កាន្ត ដែលចូលមកដល់ថ្ងៃទី១៣ ខែមេសា ខាងមុខនេះ។

ក្នុងក្រុងសៀមរាបទាំងមូល ត្រូវបានតុបតែងលំអរទៅដោយភ្លើងពណ៌ និងរៀបចំកន្លែងកម្សាន្តយ៉ាងច្រើន ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ។ លោក ឃឹម ប៊ុនសុង បន្តថា តាមការប៉ាន់ប្រមាណភ្ញៀវទេសចរមិនក្រោម ១លាននាក់នោះទេ នឹងទៅកម្សាន្តនៅទឹកដីសៀមរាបអង្គរ ក្នុងនោះសណ្ឋាគារ ១៨៨ ផ្ទះសំណាក់ ២៩៤ មានបន្ទប់សរុបជាង ១ម៉ឺន ៦ពាន់បន្ទប់មានអ្នកចូលស្នាក់នៅបណ្តើរៗ ហើយអាចនឹងពេញផងដែរ។ លោករៀបចំមួយ កន្លែងសំណាក់បណ្តោះអាសន្ន ក៏ដូចជាទីអារាមផងដែរ ឲ្យទទួលប្រជាពលរដ្ឋស្នាក់នៅដើម្បីលេងកម្សាន្តក្នុងខេត្តសៀមរាប។

ដើម្បីរក្សាសន្តិសុខសណ្តាប់ និងរបៀបរៀបរយជូននាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងភ្ញៀវទេសចរជាតិ អន្តរជាតិ កម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តជាង ៣ពាន់នាក់ បានចាត់ចែងដាក់តាមគោលដៅរួចរាល់ ដែលកម្លាំងនេះមិនទាន់រាប់បញ្ចូលកម្លាំងអន្តរាគមន៍ផ្សេងៗ ក៏ដូចជាកម្លាំងនគរបាលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅឡើយទេ។

ដើម្បីជ្រាបច្បាស់ពីផែនការ នៃត្រៀមលក្ខណៈសម្បត្តិរបស់លោកអភិបាលខេត្តសៀមរាបយ៉ាងណានោះ សូមស្តាប់នូវការសម្ភាសន៍ដោយផ្ទាល់រវាង Fresh News ជាមួយលោក ឃឹម ប៊ុនសុង នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ដែលមានខ្លឹមសារដូចទាំងស្រុងដូចខាងក្រោម៖

Fresh News TV (Replay) ធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក ឃឹម ប៊ុនសុង ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំ២០១៦នេះ(សៀមរាប)៖ លោកអភិបាលខេត្តសៀមរាប ចាប់ផ្តើមផ្តល់បទសម្ភាសន៍ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខជូនឥស្សរជនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលទស្សនា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ សូមទស្សនានូវកិច្ចសម្ភាសន៍រវាង លោកអភិបាលខេត្តសៀមរាប ជាមួយលោក វ៉ាន់ សារ៉ាយ និពន្ធនាយករង ទទួលបន្ទុកព័ត៌មាន Fresh News TV:កិច្ចសម្ភាសន៍នេះ Fresh News TV ផ្សាយផ្ទាល់ពីក្រុងសៀមរាប នៅម៉ោង១៤៖០០នាទីរសៀលថ្ងៃអាទិត្យ៕

Posted by Fresh News on Sunday, April 10, 2016