(ភ្នំពេញ)៖ សមត្ថកិច្ចជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបប្រាប់ Fresh News ឱ្យដឹងនៅមុននេះបន្តិចថា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានចាប់ខ្លួន ឧកញ៉ា ងិន មនោ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ។ បើតាមការបង្ហើបរបស់សមត្ថកិច្ច បានឱ្យដឹងថា ឧកញ៉ា ទិន មនោ ប្រធាន​ក្រុមហ៊ុន មនោ​រតន ខន​ស្រា្ត​ក់សិន បានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ អស់រាប់លានដុល្លារ។ ពេលនេះឧកញ៉ា ងិន មនោ កំពុងត្រូវសួរនាំនៅក្រសួងមហាផ្ទៃ៕