(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ពីការពិនិត្យ និងការស៊ើបអង្កេតបទល្មើស ក្នុងវិស័យបរធនបាលកិច្ច។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការទាក់ទងនឹងការពិនិត្យ និងការស៊ើបអង្កេតបទល្មើសដែលមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ចមន្ត្រីអធិការកិច្ចបរធនបាលកិច្ច មានសិទ្ធិអំណាចធ្វើការឆែកឆេរ, ចាប់យកវត្ថុតាង, កោះហៅបុគ្គលពាក់ព័ន្ធ, និងបំពេញកិច្ចនីតិវិធីដទៃទៀត ដោយអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងករណីចាំបាច់ដែលត្រូវឃាត់ខ្លួនជនសង្ស័យ មន្ត្រីអធិការកិច្ចបរធនបាលកិច្ចត្រូវទទួលការអនុញ្ញាតជាបឋមពីព្រះរាជអាជ្ញាទោះបីជាការអនុញ្ញាតដោយផ្ទាល់មាត់ក៏ដោយ។

រាល់ប្រតិបត្តិការរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច ក្នុងការពិនិត្យ, ស៊ើបអង្កេតបទល្មើស និងការឃាត់ខ្លួន ជនសង្ស័យត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

មន្ត្រីអធិការកិច្ចបរធន-បាលកិច្ច មានសិទ្ធិស្នើសុំជំនួយពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពប្រដាប់អាវុធ ឬអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមបង្ក្រាបបទល្មើស ដែលមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ច។

នៅក្នុងដំណើរការអធិការកិច្ចបរធនបាល់កិច្ច ក្នុងករណីមានភស្តុតាងឬលទ្ធផលវិភាគផ្ទៀងផ្ទាត់បញ្ជាក់ថាមានការធ្វើបរធនបាលកិច្ចដែលផ្ទុយពីការអះអាង នឹងការផ្តល់សិទ្ធិនៅក្នុងលិខិតបរធនបាលកិច្ចមន្ត្រីអធិការកិច្ចបរធនបាលកិច្ច មានសិទ្ធិចាត់វិធានការផ្អាកជាបណ្តោះអាសន្ន៕