(ភ្នំពេញ)៖ សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណ រស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតាបានទទួលពានរង្វាន់ One Heart Award និងត្រូវបានតែងតាំងជាអគ្គរាជទូតសុឆ្ឆន្ទៈអន្តរជាតិប្រចាំ AWFF។ នេះបើតាមការផ្សព្វផ្សាយ នៅលើ Facebook «Royal du Cambodge»។ 

សម្តេច រាជបុត្រី ព្រះ អនុជ នរោត្តម អរុណ រស្មី ត្រូវបានគណៈកម្មាធិការមហោស្រពភាពយន្តអន្តរជាតិអាស៊ានថ្វាយនូវពានរង្វាន់ One Heart Award នាទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកដើម្បីថ្វាយតបនូវការទទួលស្គាល់ចំពោះការងារសប្បុរសធម៌របស់ព្រះអង្គសម្រាប់សហគមន៍ និងប្រជាជនខ្វះខាតនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកជាពិសេសនៅកំឡុងពេលការផ្ទុះឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកលមិនតែប៉ុណ្ណោះសម្តេចព្រះស្ថាបនិកមូលនិធិក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈអន្តរជាតិប្រចាំ AWFF ផងដែរ៕