(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦០៧,៤៨៤នាក់ហើយ ដែលកេីនឡេីងជិត៤ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៤,៦០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥០,៨៥៥នាក់ (ស្លាប់ ១៤៣,៦៥៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១៦,៩៨០នាក់ (ស្លាប់ ៤៥,៥៨១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៤៦,៣០៩នាក់ (ស្លាប់ ២៩,៦៧៦នាក់)
* ថៃ ឆ្លងចំនួន ២,០១៨,៤១០នាក់ (ស្លាប់ ២០,០៣៤នាក់)
* វៀតណាម ឆ្លងចំនួន ១,០២៦,៥២២នាក់ (ស្លាប់ ២៣,០៨២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៣,២៦២នាក់ (ស្លាប់ ១៨,៩២៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៣៧,២០៣នាក់ (ស្លាប់ ៥៨៦នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៥៣៦នាក់ (ស្លាប់ ២,៨៦៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥៤,១៩២នាក់ (ស្លាប់ ៩៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,២១៥នាក់ (ស្លាប់ ៩៦នាក់)៕