(ភ្នំពេញ)៖ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ​បានរៀបចំ ប្រារព្ធពិធីសូត្រមន្ដបាំងស្កូល រាប់បាតព្រះសង្ឃ៤០អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នៅប៉ុន្មាន ថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីអភិបាលរងខណ្ឌ ព្រមទាំងមន្ដ្រីរាជការទូទាំង១០សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ។

លោកអភិបាលខណ្ឌ ក៏បានផ្ដល់នូវថវិកាជូនមន្ដ្រីរាជការ ក្នុងម្នាក់ៗ២០ម៉ឺនរៀល ស្រាបៀរ១កេះ ដើម្បីលើកទឹកចិត្តជូនដល់មន្ដ្រីទាំងអស់ ដែលខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ លោកក៏បានផ្តាំផ្ញើទៅដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ ដើម្បីបំរើប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ៕

Advertising