(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំមហោស្រព ពិព័រណ៍វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា លើកទី១២ ដែលរៀបចំឡើងនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពកោះពេជ្រ។

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ បានបញ្ជាក់ថា សកម្មភាពសំខាន់ៗ ដែលនឹងត្រូវរៀបចំឡើងក្នុងមហោស្រពនោះរួមមាន៖ ទី១-ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា, ទី២-សិក្ខាសាលា និងការបង្ហាញស្នាដៃ, ទី៣-ល្បែងប្រជាប្រិយវិទ្យាសាស្ត្រផ្សេងៗ និងទី៤-ការប្រគំតន្ត្រីផ្សព្វផ្សាយ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ទាំងស្រុង៖