(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញលិខិតគាំទ្រដល់វិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដែលកំណត់ឱ្យប្រធានស្ថាប័នកំពូលទាំង៤មានសញ្ជាតិខ្មែរតែមួយគត់។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាបានធ្វើវិសោធនកម្មលើរដ្ឋធមនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ហើយកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

បន្ទាប់ពីមួយសប្តាហ៍នៃការធ្វើវិសោធនកម្មនេះអង្គការគណបក្សនយោបាយអន្តរជាតិធំពីរ គឺអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញលិខិតគាំទ្រដល់វិសោធនកម្មនៃរដ្ឋធម្មនុញ្ញនៃកម្ពុជាផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា៖