(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់, ជាសះស្បើយ៦៧នាក់, ស្លាប់ចំនួន៦នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥២លាន ៦៣ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៨លាន ៥៥ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកចូលរួមពិធីការ បានរហូតដល់ខ្ទង់ពាន់នាក់ តែអាស្រ័យលើទីតាំង, អ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេស មិនអនុញ្ញាតឱ្យអញ្ជើញចូលរួម

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៤៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣៩នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកឱ្យមានការជួបជុំនានា រួមទាំងការជួបជុំរបស់គណបក្សនយោបាយ

៦៖ ថៃ៖ មនុស្ស ៧,៣០៥នាក់ទៀតឆ្លងកូវីដ-១៩, ករណីឆ្លងសរុបកើនដល់ជាង ២លាននាក់!

៧៖ ក្រសួងមហាផ្ទៃ សម្រេចមិនចុះបញ្ជីឱ្យ «គណបក្សបេះដូងជាតិ» និងដាក់ពាក្យប្តឹងស្ថាបនិកបក្ស ក្រោយរកឃើញភាពទុច្ចរិត ក្នុងការប្រមូលស្នាមេដៃ

៨៖ ជប៉ុនត្រៀមថ្នាំព្យាបាលកូវីដ-១៩ «Merck» ទុកជាមុនឲ្យហើយ និងបង្កើនសមត្ថភាពមន្ទីរពេទ្យ ៣០%

៩៖ កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ

១០៖ សិង្ហបុរី៖ ផ្ទុះករណីឆ្លងកូវីដ-១៩នៅក្នុងពន្ធនាគារ, អ្នកទោស និងបុគ្គលិកជាង២០០នាក់ ធ្វើតេស្តវិជ្ជមាន

១១៖ រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ រួមទាំងសកម្មជន៥នាក់ទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃនេះ

១២៖ ហូឡង់ ដាក់ចេញវិធានការបិទខ្ទប់មួយផ្នែក ខណៈតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹង រលកថ្មីនៃកូវីដ-១៩

១៣៖ ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន៖ កូរ៉េខាងត្បូងដើរតួនាទីយ៉ាងសកម្មនៅក្នុងផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន

១៤៖ កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រ ក្នុងការខិតខំតស៊ូរយៈពេល ១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន

១៥៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារ អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូន ក្នុងរយៈពេល១០ឆ្នាំខាងមុខ

១៦៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ សម្រេចចិត្តចូលរួមក្នុង គណបក្សនយោបាយថ្មី

១៧៖ អ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវគិតឡើងវិញពីកាតព្វកិច្ចរបស់ពួកគេ ចំពោះសង្គម, នេះបើតាមអធិការបតីអាល្លឺម៉ង់ លោកស្រី មើគែល

១៨៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Alibaba រកចំណូលបាន ៨៤,៥៤ពាន់លាន ដុល្លារអាមេរិក នៅថ្ងៃ Singles' Day

២៖ អ្នកប្រើប្រាស់កម្មវិធី WhatsApp នឹងអាចធ្វើការបិទ «last seen» ចំពោះតែនរណាម្នាក់បាន នៅក្នុងពេលឆាប់ៗខាងមុខនេះ

៣៖ Instagram នឹងដាក់ឱ្យប្រើប្រាស់មុខងារ «សំរាក ឬ Take a Break» នៅខែក្រោយនេះ

៤៖ Man United ត្រូវត្រៀមប្រមាណជិត ៦០លានដុល្លារ ដើម្បីអាចនាំយកខ្សែបម្រើវ័យក្មេង Monaco

៥៖ Ancelotti មិនចាប់អារម្មណ៍ការងារធ្វើជាគ្រូបង្វឹកជម្រើសជាតិអ៉ីតាលីឡើយ!

៦៖ ខ្សែការពារ Souttar រងរបួស បានបង្កការលំបាក សម្រាប់ក្រុមអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup

៧៖ លោក Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី របស់ក្លិប Aston Villa

៨៖ តារាសម្តែង Paul Rudd តួអង្គ «Ant Man» ជាប់ឈ្មោះជាបុរសសិចស៉ីលើលោក ប្រចាំឆ្នាំ២០២១

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)