(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ នីតីវិធីថ្មីនេះ មានកែសម្រួលលើចំនួនអ្នកចូលរួមពិធី ត្រូវគោរពតាមគម្លាតសុវត្ថិភាព នៃវិធានការសុខាភិបាល (១.៥០ម) និងអាស្រ័យលើទំហំទីតាំងជាក់ស្តែងនៃការប្រារព្ធពិធី។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញការណែនាំថ្មី ដោយអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេសគោលការរកម្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេស មិនអនុញ្ញាតឱ្យអញ្ជើញចូលរួមនោះទេ៕

សូមអាននីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា របស់ក្រសួងវប្បធម៌ខាងក្រោម៖