(ភ្នំពេញ)៖ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និង ក្រុមគ្រួសារ បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមលិខិតថ្លែងអំណរគុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំ ងួន សុជាតិ ងួន រាសី ងួន សុគន្ធី ងួន រស្មី ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសាររំលែកទុក្ខចុះថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់យើងខ្ញុំ ចំពោះមរណៈភាពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលត្រូវជាបិតា បិតាក្មេក ជីតា ជីតាទួត របស់ក្រុមគ្រួសារយើងខ្ញុំ នាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ»

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ស្រមតាមប្រពៃណីព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត គឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះយើងខ្ញុំទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចត្តិដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លាររបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត
បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ៕