(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការចូលរួមដេញថ្លៃ សម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា ក្រោមជំនួយឥតសំណងចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឬឲ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩៖០០ ព្រឹក (ម៉ោងនៅកម្ពុជា) នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕