(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងសាជាថ្មីស្ដីពីការជ្រើសរើសក្រុមហ៊ុន ឬវិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ឱ្យចូលរួមការបណ្ដុះបណ្ដាលស្ដង់ដាគណនេយ្យសម្រាប់សហគ្រាស និងអង្គការមិនស្វែងរកប្រាក់ចំណេញ។

ការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងបន្ទាប់និយ័តករគណនេយ្យនិងសវនកម្ម បានដាក់ចេញនូវផែនការបណ្ដុះបណ្ដាលស្ដង់ដាគណនេយ្យសម្រាប់សហគ្រាសធុនធំ ធុនតូច និងមធ្យម អង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីបញ្ជ្រាបការយល់ដឹងលើស្ដង់ដាគណនេយ្យឱ្យបានទូលំទូលាយ ទាំងការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ស្របតាមច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដែលនឹងត្រូវធ្វើឡើងដោយក្រុមហ៊ុន ឬវិទ្យាស្ថានបណ្ដុះបណ្ដាលមានជំនាញវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ដែលមានគុណវុឌ្ឍិខ្ពស់លើវិស័យគណនេយ្យ និងសវនកម្មនេះ៕

ខាងក្រោមនេះជាសេចក្ដីជូនដំនឹងសាជាថ្មីរបស់និយ័តករគណនេយ្យនិងសវនកម្ម៖