សម្តេចស ខេង ថ្វាយព្រះពរ និងជូនពរ ព្រះមហាក្សត្រ, សម្តេចម៉ែ, សម្តេចព្រះសង្ឃរាជ ទេព វង្ស, សម្តេច សាយ ឈុំ, សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
11-04-2016 13:09
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតថ្វាយព្រះពរ និងជូនពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, សម្តេចព្រះឃង្ឃរាជាធិបតី ទេព រង្ស សម្តេចព្រះមហាសង្ឃរាជ នៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ និង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦។
សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា ហើយទេវតាចុះនៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ៧កើត ខែចេត្រ៕