(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយគណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត តាមប្រព័ន្ធវីដេអូ zoom ដើម្បីត្រួតពិនិត្យការងារទូទៅពីចំណុចខ្លាំង ខ្សោយ និងលើកទិសដៅសំរាប់អនុវត្តបន្តលើការងារគ្រប់វិស័យនៅក្នុងខេត្ត។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ចំណុចខ្លាំងរបស់យើង គឺកន្លងមកនេះក្រុម ការងារថ្នាក់ខេត្ត សហការជាមួយបណ្ដាស្រុកចុះដោះ ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសំណូមពរផ្សេងៗ ជាសរុប សម្រេចបានជាង៤០០រឿង ក្នុងចំណោមរឿងជាង៧០០រឿង។

ចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយក៏អនុវត្តបានល្អនិងទាន់ពេលវេលា ជាក់ស្ដែងថ្មីៗនេះប្រជាពលរដ្ឋនៅឃុំផ្លូវទូកចំនួន៧៦ខ្នងផ្ទះ ស្មើនិង៧៦ គ្រួសារ បានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ គឺយើងបានចុះទៅជួយជម្លៀស មកទីទួលសុវត្ថិភាព ជួយផ្ដល់អំណោយ និងជួយជួសជុលផ្ទះរបស់ពួកគាត់ឡើងវិញ។ ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីអាយុ១៨ឆ្នាំឡើង គឺចាក់បានជិត១០០ភាគរយហើយដែរ។

ដោយឡែក ចំពោះចំណុចខ្សោយយើងវិញក្រោយពីបានពិនិត្យរបាយការណ៍របស់ក្រុងស្រុក គឺកន្លងមកនៅតាមទីប្រជុំជន តាមសួនច្បារសាធារណៈ តាមសាលាស្រុកនិងតាមមន្ទីរអង្គភាពមួយចំនួន នៅមានស្មៅដុះមុខកន្លែងធ្វើការ និងមានសំរាម ដែលកន្លែងខ្លះគឺគ្មានធុងដាក់សំរាមតែម្តង។

ចំពោះផែនការធ្វើប៉ុស្តិ៍ប្រជាការពារតាមឃុំ និងស្រុកដែលបានដាក់ជូនកន្លងមកពុំទាន់មានលទ្ធផលនៅឡើយ។ ការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមឃុំស្រុកមួយចំនួនមានលទ្ធផលទាបនៅមានការយឺតយ៉ាវ។ រីឯការដោះស្រាយទំនាស់រវាងលោកចៅអធិការវត្ត និងប្រជាពលរដ្ឋក្នុងភូមិសិរី ឃុំខុនរ៉ង របស់មន្ទីរធម្មការខេត្ត គឺយូរខែហើយពុំទាន់ទទួលបានលទ្ធផល ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរ។ចំពោះការចា ក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំឡើងទទួលបានភាគរយតិច មិនទាន់ឆ្លើយតបបានល្អនៅឡើយ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះលោក ស៊ុន សុវណ្ណរិទ្ធិ បានដាក់ចេញនូវផែនការអនុវត្តបន្ត រួមមាន៖

*ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវធ្វើបច្ចុប្បន្នភាពចំនួនកុមារអាយុ៥ឆ្នាំឡើងរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជុំរុញឲ្យកុមារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា
*ទី២៖ ចំពោះករណីមានជនខិលខូចបំ ពានយកដីរបស់អតីតយុទ្ធជន នៅភ្នំជំរាយ ក្នុងស្រុកសាមគ្គីមានជ័យ គណៈបញ្ជាការប្រតិបត្តិការសឹករងខេត្ត គណៈបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត មន្ត្រីជំនាញ និងលោកអភិបាលស្រុកសាមគ្គីមានជ័យ ត្រូវសហការគ្នាចុះអន្តរាគមន៍ទប់ស្កាត់និងចាត់ វិធានការផ្លូវច្បាប់ជាបន្ទាន់។ ចំពោះករណីលួចឈូសឆា យដីព្រៃលិចទឹក មន្ទីរកសិកម្មខេត្ត អភិបាលក្រុងស្រុក និងជំនាញក៏ត្រូវតែទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា។
*ទី៣៖ រដ្ឋបាលក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងមួយអង្គភាព ត្រូវមានធុងសំរាមចំនួន៣ធុង ដើម្បីជួយឧបត្ថម្ភមករដ្ឋបាលខេត្តសម្រាប់ដាក់នៅតាមសួនច្បារសាធារណៈ និងទីប្រជុំជន។ ជាមួយគ្នានេះ គ្រប់ក្រុងស្រុក និងមន្ទីរអង្គភាពត្រូវគូសប្លង់ធ្វើសួនច្បារតាមអង្គភាពរបស់ខ្លួន ហើយត្រូវរាយការណ៍មករដ្ឋបាលខេត្តនៅសប្តា ហ៍ក្រោយដើម្បីពិនិត្យសម្រេច។
*ទី៤៖ មន្ទីរព័ត៌មានខេត្តត្រូវធ្វើបច្ចុប្បន្នភាព អង្គភាពសារព័ ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបន្តចាត់វិធានការទប់ស្កាត់ អ្នកសរសេរព័ត៌មានក្លែងក្លាយ ខុសវិជ្ជាជីវៈដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕