(ភ្នំពេញ)៖ តាមរយៈបទចម្រៀង «ស្រូវថ្មីដីល្អ» បានបង្ហើរសំនៀងសូរសៀងដ៏ផ្អែមត្រជាក់នៃខ្យល់ជំនោរចុងរដូវ បង្ហាញពីសកម្មភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧតម្ដភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ចុះច្រូតកាត់ប្រមូលផលស្រូវនៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។

ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។

តើ «ស្រូវថ្មីដីល្អ» មានអត្ថន័យយ៉ាងណា? សូមអញ្ជើញទស្សនា និងស្តាប់ទាំងអស់គ្នា៖