(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៤៨៣,៩៩០នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨២,៧៧២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៩,៣២៣នាក់ (ស្លាប់ ១៤៣,៥៩២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨០៩,៣១១នាក់ (ស្លាប់ ៤៤,៦៦៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥២២,៤៩៨នាក់ (ស្លាប់ ២៩,៤៨៦នាក់)
* ថៃ ឆ្លងចំនួន ១,៩៨៩,៤៧៣នាក់ (ស្លាប់ ១៩,៨២៦នាក់)
* វៀតណាម ឆ្លងចំនួន ៩៩២,៧៣៥នាក់ (ស្លាប់ ២២,៧៦៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៩,៧៧១នាក់ (ស្លាប់ ១៨,៨៦៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២២៧,៦៨១នាក់ (ស្លាប់ ៥៤០នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,២៩២នាក់ (ស្លាប់ ២,៨៤៥នាក់)
* ទ្បាវ ឆ្លងចំនួន ៥០,០៣១នាក់ (ស្លាប់ ៩១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៨៦៤នាក់ (ស្លាប់ ៩៣នាក់)៕