(ភ្នំពេញ)៖ មនុស្សម្នារាប់ពាន់នាក់ មកពីទីក្រុងភ្នំពេញ និងបណ្ដាខេត្តនានា បានចូលរួមយ៉ាងសប្បាយរីករាយ ក្នុងពិធីបុណ្យភូមិលើកទីបី ក្នុងវត្តជ្រោយអំពិល ដើម្បីជាការអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលកំពុងខិតជិតមកដល់ខាងមុខនេះ។

ក្នុងពិធីបុណ្យភូមិនោះដែរ ប្រជាជនខ្មែរយើងរីករាយយ៉ាងខ្លាំង ក្នុងការទស្សនាពីវិធីចម្អិនម្ហូប ដែលធានាថាឈ្ងុយឆ្ងាញ់មានជាតិ ពីក្រុមការងារខ្នរ ហើយមុខម្ហូបដែលក្រុមការងារខ្នរ យកមកបង្ហាញមានដូចជា ឆាមីសួពងទាប្រៃ សម្លការីសាច់មាន់ និងនំអន្សមសាច់ជ្រូក ដែលជាមុខម្ហូបប្រជាជនខ្មែរយើង និយមចម្អិនយកទៅវត្តប្រគេនព្រះសង្ឃ និងហូបជួបជុំគ្រួសារនៅឯផ្ទះ។

ការញ៉ាំអាហារជួបជុំគ្រួសារ ពិតជាមានសារៈសំខាន់ ហើយប្រសិនបើម្ហូបកាន់តែឆ្ងាញ់ ការញ៉ាំអាហារជួបជុំគ្រួសារ នឹងកាន់តែសប្បាយរីករាយ ពិសេសជាមួយ ម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរដែលផ្សំពីសាច់មាន់សុទ្ធ មានគុណភាពខ្ពស់ ផ្ដល់នូវរសជាតិសាច់ពិតៗ និងគ្រឿងទេសល្អៗ បានជ្រើសរើសយកមុខម្ហូបទាំងបី មកបង្ហាញជូនបងប្អូនដែលជាស្ត្រីមេផ្ទះ ហើយសង្ឃឹមថា ការញ៉ាំអាហារជួបជុំគ្រួសារ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាន់ តែមានភាពសប្បាយរីករាយគ្រួសារ កាន់តែមានសុភមង្គល។

អ្នកមកលេងពិធីបុណ្យភូមិ ពិសេសស្ត្រីមេផ្ទះ ហាក់យកចិត្តទុកដាក់តាមដានពីវិធីធ្វើម្ហូបរបស់ខ្នរ ក៏ដូចជាកត់ចំណាំពីគ្រឿងផ្សំ ដែលជួយធ្វើឲ្យម្ហូបអាហារ កាន់តែឆ្ងាញ់មានជាតិ។

បងស្រី ពៅ ស្រីមុំ ដែលបានចូលរួមទស្សនា និងភ្លក់ម្ហូបបានឲ្យដឹងថា «ខ្ញុំអត់ដែលឃើញឆានិងញុំរសជាតិមីសួ ពងទាប្រៃនេះផ្ទាល់ទេ វាមានរស់ជាតិឆ្ងាញ់ណាស់»

ខ្នរជាស្លាកយីហោលំដាប់ថ្នាក់ពិភពលោក របស់ក្រុមហ៊ុនយូនីលីវើកម្ពុជា ហើយផលិតផលដែលប្រជាជនខ្មែរ និយមប្រើប្រាស់នោះ គឺម្សៅស៊ុបខ្នរ ប្រើសម្រាប់គ្រប់ម្ហូបប្រភេទគោក ដូចជាឆា ប្រឡាក់ និងញាំ និងដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លទឹក ដូចជាស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ។

គួរបញ្ជាក់ថា ពិធីបុណ្យភូមិបានរៀបចំ ៣ឆ្នាំមកហើយ ដែលរៀងរាល់ឆ្នាំមានមនុស្សរាប់ម៉ឺននាក់ បានមកចូលរួមក្នុងពិធីបុណ្យនេះ យ៉ាងសប្បាយរីករាយផងដែរ៕