(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ដែលបណ្តាញFresh Newsទទួលបាន។

ក្រសួងការងារ បានជម្រាបជូន ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និង សាធារណជនដែលមានបំណងទៅ ធ្វើការ នៅ ប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្ដ ជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT)ក្នុងគម្រោងពលករជំនាញ។

សូមបញ្ជាក់ថា ក្រសួងការងារ បានប្រាប់ព័ត៌មានលម្អិត អំពីលក្ខខណ្ឌ និងទីតាំង ធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុនមានដូចខាងក្រោម៖