(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៤៥៤,៧០២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨២,៤២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៨,៨៤៣នាក់ (ស្លាប់ ១៤៣,៥៧៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨០៦,៦៩៤នាក់ (ស្លាប់ ៤៤,៥៦៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥១៧,១៧៣នាក់ (ស្លាប់ ២៩,៤២៧នាក់)
* ថៃ ឆ្លងចំនួន ១,៩៨២,៤៩៥នាក់ (ស្លាប់ ១៩,៧៦៤នាក់)
* វៀតណាម ឆ្លងចំនួន ៩៨៤,៨០៥នាក់ (ស្លាប់ ២២,៦៨៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៨,៥៩១នាក់ (ស្លាប់ ១៨,៨៥៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២២៤,២០០នាក់ (ស្លាប់ ៥២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,២២៧នាក់ (ស្លាប់ ២,៨៤០នាក់)
* ទ្បាវ ឆ្លងចំនួន ៤៨,៨៩២នាក់ (ស្លាប់ ៨៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៧៨២នាក់ (ស្លាប់ ៩៣នាក់)៕