(​ឥណ្ឌា​)៖ យោងតាម​ការចេញផ្សាយ Update របស់​សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃនេះ បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​នៅ​វិហារ Paravoor Kollam នៅក្នុង​រដ្ឋ Kerala បាន​កើនឡើង​ដល់ ១០៦​នាក់ ខណៈ​ដែល​អ្នក​របួស​មា​ន​ច្រើនជាង ៥០០​នាក់​។​

​ក្រោយពេល​កើតហេតុ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ និង​បាន​ប្រកាសថា នឹង​ផ្ដល់​សំណង​ជា​ទឹកប្រាក់​ចំនួន ៣,០០០​ដុល្លារ​អាមេរិក ដល់​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់ និង​៧៥០​ដុល្លារ​អាមេរិក​ដល់​ក្រុមគ្រួសារ​អ្នករងរបួស​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាន ៣៖៣០​នាទី​ទាបភ្លឺ ជា​ព្រឹក​ថ្ងៃ​នៃ​ការរៀបចំ​ពិធី​បុណ្យ Vishu ជា​ពិធីបុណ្យ​សាសនា​ហិណ្ឌូ ដែល​តែងតែ​ប្រារព្វ​ធ្វើឡើង​នៅក្នុង​រដ្ឋ Kerala របស់​ប្រទេស​ឥណ្ឌា​៕​