(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រ ចេញព្រះរាជសារប្រាប់ជនរួមជាតិពីការអវត្តមាននៅក្នុងប្រទេស ហេីយចាត់តាំងសម្តេច សាយ ឈុំ ជាតំណាងក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ

២៖ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា អំពាវនាវឱ្យប្រទេសអ្នកមាន ជួយប្រទេសក្រីក្រប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ

៤៖ អូស្ត្រាលី៖ អ្នកមិនបានចាក់់វ៉ាក់សាំងបង្ការកូវីដ-១៩ អាចប្រឈមនឹងការឈឺធ្ងន់ ឬស្លាប់ «១៦ដង» លើសអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ

៥៖ សកម្មជនក្រុមប្រឆាំងចំនួន១១នាក់ បាននិងកំពុងត្រូវបានតុលាការសម្រេចដោះលែងជាបន្តបន្ទាប់

៦៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥១លាននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៧លាន ៣១ម៉ឺននាក់!

៧៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៧នាក់, ជាសះស្បើយ៧២នាក់, ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

៨៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺន, ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំ ស្វែងរកដំណោះស្រាយ

៩៖ ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅកម្ពុជា

១០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥២នាក់ស្លាប់ក្នុង១ថ្ងៃ

១១៖ ផ្លូវជាតិលេខ៣ នឹងសម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

១២៖ ឡាវបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង ១,០០០នាក់ក្នុងមួយថ្ងៃ

១៣៖ ក្រសួងវប្បធម៌ កំណត់នីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ដោយកំណត់អ្នកចូលរួមច្រើនបំផុត២០០នាក់

១៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.៤លាននាក់ ស្លាប់ជាង ២៨.២ម៉ឺននាក

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា, ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើន លាយឡំនឹងផ្គរ រន្ទះ

១៦៖ ថៃ៖ មនុស្ស ៦,៩០៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៧៖ លោក ម៉ារ យ៉ារិទ្ធ៖ អ្នកព័ត៌មានមិនត្រូវបញ្ចេញបញ្ចូលមតិខ្លួនឯងនៅក្នុងអត្ថបទឡើយ

១៨៖ នូវែលសេឡង់៖ បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មតវ៉ាប្រឆាំង កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

១៩៖ កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥ ខណៈការផលិតមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានជិត៨០០គីឡូក្រាម

- ព័ត៌មាន Fresh News Plus

១៖ ក្លិបបាល់ទាត់អង់គ្លេសចំនួន៥ នឹងទទួលការផ្តល់អាជ្ញាបណ្ណ កន្លែងអ្នកគាំទ្រឈរទស្សនាមានសុវត្ថិភាព ចាប់ពីខែមករា ឆ្នាំ២០២២

២៖ កង្វះខាតក្នុងការផ្គត់ផ្គង់ iPhone 13 នៅលើទីផ្សារអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២

៣៖ តម្លៃក្រុមហ៊ុន Google នៅលើទីផ្សារបានកើនឡើងដល់ ២ពាន់ពាន់លានដុល្លារ និងបានក្លាយជាក្រុមហ៊ុនអាមេរិកទី៣ ដែលមានតម្លៃនេះ

៤៖ តារាសម្តែងអាមេរិក Alec Baldwin អះអាងថា គួរតែមានប៉ូលីសជំនាញត្រួតពិនិត្យអាវុធ ពេលថតភាពយន្ត ក្រោយមានហេតុការណ៍រាលកៃ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)