(ភ្នំពេញ)៖ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាព នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្នសពរបស់លោក គុយ ម៉ារិនឌី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតក្នុងបុរីឌីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ៤៨ ផ្លូវលេខ៩ ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕