(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្នទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធសកម្មភាពប្លន់យកម៉ូតូ ដោយធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ ចំនួន៣ករណី។ ជាមួយគ្នានេះ កម្លាំងនគរបាល បានដកហូតវត្ថុតាង និងភស្តុតាងម៉ូតូរបស់ជនរងគ្រោះបានចំនួន៣គ្រឿង និងវត្ថុតាងមួយចំនួនធំទៀត។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សម្រាប់បទល្មើសទាំងនេះរួមមាន៖

ទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-9527 ប្រព្រឹត្តចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ដែលមានជនរងគ្រោះឈ្មោះ ផល ចាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។

ទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1IY-6634 បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទីទៀបភ្លឺ ដែលជនរងគ្រោះឈ្មោះ ពៅ សោភ័ណ្ឌ អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ៧៣ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរលក់ដូរ រងរបួសធ្ងន់ធ្ងរ កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ) ប្រព្រឹត្តនៅចំណុចខាងលិចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង៣០នាទីទៀបភ្លឺ។

លោក ប៊ុន សត្យា បានបន្តថា សម្រាប់ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖

១-ឈ្មោះ ឌឹម ប៉េងអ៊ី អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ
២-ឈ្មោះ អាន សត្យា ហៅ យ៉ា អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ
៣-ឈ្មោះ សេង បូរី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៤-ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
៥-ឈ្មោះ ឡាយ ស្រីមាន ហៅ ទី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
៦-ឈ្មោះ ហ៊ួន ស៊ិញ អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

វត្ថុតាងចាប់យករួមមាន៖

ដាវកែច្នៃប្រវែង៦០សង់ទីម៉ែត្រ ដងរុំស្កុតពណ៌ខៀវចំនួន០១ដើម ចាប់យកពីឈ្មោះ សេង បូរី , ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE៦៥៤០ ចាប់យកពីឈ្មោះ ឌឹម ប៉េងអ៊ី ចាប់យកពីឈ្មោះ ហ៊ួន ស៊ិញ
ផ្លាកលេខម៉ូតូចំនួន ០៦ បន្ទះ មាន៖ ភ្នំពេញ១GW៩៥២៧, ភ្នំពេញ១IY៦៦៣៤, ភ្នំពេញ១HT៧៥១៣, ភ្នំពេញ១Z១៥១៧, ភ្នំពេញ១J១២១៤ និងផ្លាកលេខខេមរភូមិន០២ ១-០៣១១, ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយថតចម្លង៖ បាត់ដំបង១AG៣៤៨៨, ភ្នំពេញ១HM២៥១២ និងលេខ១GZ៦៤៩៣។

-លិខិតលក់ម៉ូតូចំនួន ០២ សន្លឹក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ និងលេខ០០០២២៥ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩
-ម៉ូតូចំនួន ០៥ គ្រឿង ៖
១-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន៦១១៧០៦៧ គ្មាន ផ្លាកលេខ
២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន៥៤៤៣៤១៨ ពាក់ ផ្លាកលេខភ្នំពេញ១HM២៣១២
៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៥៥៦២៣៩២ គ្មាន ផ្លាកលេខ
៤-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥១៧០២៣៦ គ្មានផ្លាកលេខ
៥-ម៉ូតូម៉ាកហុងដា ហ្សូមម័រ ពណ៌ ស្លាទុំ លាយស សេរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៥១៤៧៨៤៩

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕