(កំពង់ចាម)៖ វត្តរតនៈអម្ពវ័ន ហៅវត្តដំណាក់ស្វាយ ស្ថិតនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងខ្វះខាតបច្ច័យសម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត ដូចជាការចាក់ដីនៅក្នុងទីធ្លាវត្តទាំងមូល ទឹកជន់លិចរាល់ឆ្នាំ ព្រះវិហារកសាងមិនទាន់រួចរាល់ ប្រកាន់ដៃជុំវិញខឿនព្រះវិហា របងវត្ត និងរថយន្តសម្រាប់ដឹងសពជាដើមផងដែរ។

ព្រះគ្រូចៅអធិការវត្តព្រះនាមគុណរក្ខិតោ ញឹម ឡូញមករា បានមានសង្ឃដីការបិណ្ឌបាតតាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសុំឲ្យសប្បុរសជននានាដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនាសូមចូលរួមជួយកសាងសមិទ្ធផលនៅក្នុងវត្តដែលកំពុងខ្វះខាតផង។

ព្រះចៅអធិការវត្តមានសង្ឃដីការថា «អាត្មាភាពសូមនិមន្តបិណ្ឌបាតបច្ច័យ ចំពោះសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី នឹងពុទ្ធបរិស័ទញាត្តិញោម បងប្អូននៅក្នុងប្រទេស ក្រៅប្រទេស។
សូមចូលរួមជាបច្ច័យតិចក្តីច្រើនក្តីតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយសាតែក្នុងវត្តរតនៈអម្ពវ័ន ហៅវត្តដំណាក់ស្វាយ ត្រូវការដីចាក់នៅក្នុងទីធ្លារវត្តទាំងមូល ដោយដល់ពេលរដូវស្សារម្តងៗទឹកជន់លិចរាល់ឆ្នាំ ព្រះវិហាកសាង មិនទាន់រួចរាល់នៅប្រកាន់ដៃជុំវិញខឿនព្រះវិហារ ជុំវិញទីធ្លាវត្តទាំងមូលពុំទាន់មានរបងវត្តនៅឡើយ»។

អាស្រ័យដូចនេះ សូមសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា នឹងញាតិញោមពុទ្ធបរិស័ទ នៅក្នុងប្រទេសក្រៅប្រទេសសូមជួយកសាងសមិទ្ធផលក្នុងវត្តដំណាក់ស្វាយ ដែលកំពង់មានការខ្វះខាតនៅបច្ច័យដើម្បីកសាងបន្តដើម្បីជា «កំណប់ទ្រព្យគាប់ក្នុងម្លប់ព្រះពុទ្ធសាសនានៅអនាគតជាតិ»។

បើញាតិញោមពុទ្ធបរិស័ទមានសទ្ធា ចង់ចូលរួមជាបច្ច័យដើម្បីកសាងវត្តឲ្យមានការរីកចម្រើនទៅមុខសូមទំនាក់ទំនង លេខទូរស័ព្ទព្រះចៅអធិការវត្តផ្ទាល់ 071 40 40 212/ 087 87 87
93 លេខអាចារ្យវត្ត 097 44 90 626៕