(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ ដោយមានអ្នកចូលរួមច្រើនបំផុតត្រឹម២០០នាក់

២៖ សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

៣៖ សម្តេចតេជោ ហ៊ុន សែន៖ «អ្នកចោទខ្ញុំមានសញ្ជាតិពីរ ផ្តល់ឱកាសឲ្យបង្កើតច្បាប់កំណត់សញ្ជាតិតែមួយ, ខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់ពីកំណើត មិនដែលប៉ងសូម្បីដេកយល់សប្តិ ចង់ឲ្យបានសញ្ជាតិផ្សេង»

៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ចាត់អ្នកចង់ប្រើយុទ្ធសាស្ត្រ «ត្រីបក» លើក្តាអុកអាស៊ាន ទោះត្រូវចំណាយ «សេះ និងទូក»

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់ហៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងខ្មែរវិញ

៦៖ សម្តេចតេជោ ហ៊ុន សែន ព្រមានវាយខ្នោះជនដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញមក៥០ភាគរយបូក១ ខុសនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស

៧៖ រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីផ្លូវវេងស្រេង ទៅផ្លូវជាតិលេខ៤ ដើម្បីបញ្ចាសការស្ទះចរាចរណ៍

៨៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អបអរសាទរដល់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ហើយសន្យាជួយឱ្យទទួលជោគជ័យក្នុងនាមជាប្រធានអាស៊ាន

៩៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លើកយកសម្ព័ន្ធភាព AUKUS ជម្រាបសម្តេចតេជោ ហ៊ុន សែន

១០៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេចផ្លូវការ អនុញ្ញាតឲ្យរៀបចំពិធីមង្គលការ និងពិធីសាសនាផ្សេងៗ ដោយមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)