(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីបញ្ហាអាកាសធាតុ ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែមេសា ឆ្នាំ២០១៦ ដោយតំបន់ទំនាប សីតុណ្ហភាពអតិបរមា ពី៣៧ ដល់៤០ អង់ស្សាសេ, តំបន់មាត់សមុទ្រ សីតុណ្ហភាពអតិបរមា ពី៣៤ ដល់ ៣៧អង់ស្សាសេ និងតំបន់ខ្ពង់រាប សីតុណ្ហភាពអតិបរមា ពី៣៦ ដល់ ៣៩អង់ស្សាសេ។

ក្រសួងធនធានទឹកក៏បានបញ្ជាក់ទៀតថា រយៈពេលមួយសប្តាហ៍នេះ មានភ្លៀងកក់ខែ លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតាមបណ្តាខេត្តមួយចំនួន ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕