(ភ្នំពេញ)៖ នាឱកាសអបអរសាទរខួបលើកទី៦៨ នៃទិវាឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ ដល់ ០៩ វិច្ឆិកា ២០២១) មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញនូវវីដេអូនៃការសម្ដែងរបាំព្រះរាជទ្រព្យ ជូនប្រជាពលរដ្ឋជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបានទស្សនាកម្សាន្ត ក៏ដូចជាបំផុសស្មារតីបង្កើនការគាំទ្រ ស្រលាញ់ និងថែរក្សាសម្បត្តិដូនតាដ៏មានតម្លៃមួយនេះ ពិសេសគឺដើម្បីរំឭកការចងចាំនូវថ្ងៃដែលកម្ពុជាទទួលបាននូវឯករាជ្យភាពពេញលេញឡើងវិញ។

របាំព្រះរាជទ្រព្យនេះមានចំណងជើងថា «ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន ឬ A Love Story, Not A Fairy Tale»។ នាដការីអ្នករបាំពត់កាយសែនទន់ភ្លន់ សំនួនស្រទន់អមភ្លេងចួនសម្ដី ឧបករណ៍ភ្លេងខ្មែរបន្ថែមលកលៃពីរោះរណ្ដំ អង្រួនអស់សោតិន្ទ្រីយារម្មណ៍អ្នកទស្សនា។

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២១នេះ គឺមានរយៈពេល១៨ឆ្នាំហើយ ដែលរបាំព្រះរាជទ្រព្យរបស់ប្រជាជាតិខ្មែរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៅអង្គការ UNESCO (០៧ វិច្ឆិកា ២០០៣ ដល់ ០៧ វិច្ឆិកា ២០២១)៕

សូមរបាំព្រះរាជទ្រព្យដូចតទៅ៖