(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសពន្យារពេលដំណើរការរៀន និងបង្រៀននៅកម្រិតមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងអបរំ ដែល Fresh News ទទួលបាន បញ្ជាក់ទៀតថា ការពន្យាពេលនេះដោយអនុវត្តតាមអនុសាសន៍របស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្រេចស្នើដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ និងសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ដំណើរការរៀន និងបង្រៀន ដោយផ្ទាល់ នៅតាមគ្រឹះស្ថានសិក្សា។

ក្រសួង បានបន្ថែមថាបន្ទាប់ពីកុមារអាយុ ៥ឆ្នាំបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា បើកបង្រៀន សម្រាប់កុមារអាយុ៥ឆ្នាំ៕