(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្តក្រចេះ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជូនខ្លួនក្មេងទំនើងចំនួន៨នាក់ ទៅតុលាការ ពីបទហិង្សាដោយគប់ដុំថ្ម ត្រង់ចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

នគរបាលបានប្រាប់ឲ្យដឹងថា ក្មេងទំនើងចំនួន៨នាក់ បានប្រើអំពើហិង្សាដោយមានសកម្មភាពជិះម៉ូតូដេញវាយគ្នា បាញ់ជំពាមកៅស៊ូ និងគប់ដុំថ្ម ធ្វើឲ្យបង្កភាពអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈនាកាលពីម៉ោង១១៖៣០នាទីយប់ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រង់ចំណុច បឹងហ្គាឡូ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ក្មេងទំនើង៨នាក់នេះរួមមាន៖

ទី១-ឈ្មោះ ញ៉ឹម ពុត្ថា ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ
ទី២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ
ទី៣-ឈ្មោះ លូត លុច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
ទី៤-ឈ្មោះ តាំង វ៉ាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ
ទី៥-ឈ្មោះ អេត សុខន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជើងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ
ទី៦-ឈ្មោះ ម៉ៃ ម៉ាឡែត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ
ទី៧-ឈ្មោះ ម៉ៃ ម៉ាឡេ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ
ទី៨-ឈ្មោះ ឈុន រុងរុងរឿ ស្រីអាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ននេះជនសង្ស័យទាំង០៨នាក់នេះ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដោយចោទពីបទហឹង្សាចេតនា មានស្ថានទម្ងន់ទោស។ ដោយឡែក ក្មេងស្រីម្នាក់ក្នុងចំណោមបក្សពួកនោះ ត្រូវបានតុលាការដោះលែងឲ្យទៅផ្ទះវិញ ៕