(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ នឹង​ជាអធិបតីភាព នៅក្នុងពិធីកាត់ឬសីមាព្រះវិហារ នៅវត្តពានរោង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះវេលាម៉ោងប្រមាណ៧៖៥៥នាទីព្រឹក។

នៅក្នុងពិធីសាសនាមួយនេះ ក៏មានការអញ្ជើញការចូលរួមផងដែរ ពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមការងារចុះជួយ ខេត្តព្រៃវែង ថ្នាក់ដឹកនាំខេត្តព្រៃវែង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃ ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ៕