(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសារលិខិតចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី៨ ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី០៦ ខែវិច្ឆិកា។ ទិវាជាតិអាហារូបត្ថម្ភនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីមូលហេតុដែលនាំឱ្យកម្ពុជា ជ្រើសយកប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» សម្រាប់ទិវាជាតិអាហារូបត្ថម្ភនៅឆ្នាំនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃអាហារូបត្ថម្ភ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការងារអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ២០២០ផងដែរ។

ខាងក្រោមនេះ គឺជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើជូនជនរួមជាតិនៅថ្ងៃនេះ៖