(ភ្នំពេញ)៖ កម្មវិធីបុណ្យសពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្រាប់កម្មវិធីបានចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

*ពិធីបង្សុកូល
(ពេលព្រឹក) ពិធីគោរពវិញ្ញាណក្ខន្ធ
ម៉ោង០៨៖០០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ម៉ោង០៩៖០០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ម៉ោង០៩៖៣០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ម៉ោង០៩៖៤៥ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា
ម៉ោង១០៖០០ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

*អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់មេដាយ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាជាតូបកា ជាកិច្ចបច្ឆាមរណៈ។

*កម្មវិធីបុណ្យថ្ងៃទី២ ត្រូវនឹងថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១
ម៉ោង០៧៖៣០ ពិធីបង្សុកូល
*(ពេលព្រឹក) ពិធីគោរពវិញ្ញាណក្ខន្ធ

*ពេលរសៀលម៉ោង១៤៖០០ ពិធីសាសនា និងបង្សុកូល

ក ម្មវិធីបនុណ្យថ្ងៃទី៣ ត្រូវនឹងថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅម៉ោង០៥៖៣០ ចាប់ផ្តើមធ្វើពិធីសានា និងបង្សុកូល

-ពិធីរំកិលសពដាក់លើរថយន្តបុស្បែក (កងកិត្តិយស ត្រែទ័ព ធ្វើវន្ទនកិច្ច) និងការរៀបចំ ពិធីផ្សេងៗ (ភ្លេងខ្លងខែក) រៀបចំក្បួនដង្ហែសព នៅលើរថយន្តតំកល់សព មានព្រះសង្ឃគង់ មាតិកា....អង្គ និងកងកិត្តិយស....នាក់ឈរគោរពអមសព និងអ្នកបួសមុខភ្លើង...នាក់)
-ពិធីដង្ហែសព ចេញពីគេហដ្ឋានសពឆ្ពោះទៅកាន់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីបញ្ចុុះសពនឹងធ្វើឡើងនៅម៉ោង០៦៖៣០

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕