(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៣៤២,៩៨៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨០,៩៩៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៧,៣២០នាក់ (ស្លាប់ ១៤៣,៥១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៩៧,៩៨៦នាក់ (ស្លាប់ ៤៤,០៨៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៩៧,២៦៥នាក់ (ស្លាប់ ២៩,២០២នាក់)
* ថៃ ឆ្លងចំនួន ១,៩៥១,៥៧២នាក់ (ស្លាប់ ១៩,៥៤២នាក់)
* វៀតណាម ឆ្លងចំនួន ៩៥៣,៥៤៧នាក់ (ស្លាប់ ២២,៤១២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០៥,០៣៨នាក់ (ស្លាប់ ១៨,៧៨៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២១២,៧៤៥នាក់ (ស្លាប់ ៤៦៨នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៩៤៨នាក់ (ស្លាប់ ២,៨១៨នាក់)
* ទ្បាវ ឆ្លងចំនួន ៤៥,០២០នាក់ (ស្លាប់ ៧៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៥៤៥នាក់ (ស្លាប់ ៩១នាក់)៕