(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៨នាក់, ជាសះស្បើយ៨២នាក់, ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៩លាន ៣៣ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់ និងជាសះស្បើយជាង ២២៥លាន ៨៣ម៉ឺននាក់!

៣៖ របាយការណ៍អន្តរជាតិ៖ កម្ពុជាជាប់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក សម្រាប់អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១៤៩នាក់ស្លាប់ក្នុង១ថ្ងៃ

៥៖ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលមរណភាព នៅព្រឹកមិញ

៦៖ ប្រធានាធិបតីព័រទុយហ្កាល់ ប្រកាសរំលាយសភា បើកផ្លូវរៀបចំ ការបោះឆ្នោតសកលថ្មី នៅឆ្នាំ២០២២

៧៖ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVAXIN ផលិតនៅប្រទេសឥណ្ឌា ក្នុងលក្ខខណ្ឌបន្ទាន់

៨៖ សហរដ្ឋអាមេរិកប្តេជ្ញាបន្តការអនុវត្តទណ្ឌកម្ម UN លើប្រទេសកូរ៉េខាងជើង

៩៖ ក្រសួងការបរទេសចិន៖ «ប្រទេសចិនសូមចូលរួមរីករាយដោយស្មោះ ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»

១០៖ សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស ដែលរងសម្ពាធផ្លូវច្បាប់

១១៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទឹកប្រាក់ជិត៦ពាន់លានដុល្លារកើនឡើង១៨% នៅរយៈពេល៩ខែឆ្នាំនេះ

១២៖ ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ UN

១៣៖ រដ្ឋមន្រ្តីការបរទេសអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា

១៤៖ លោក ចូ បៃដិន កំណត់ការចាក់វ៉ាក់សាំង លើក្រុមអ្នកប្រកបអាជីវកម្ម, បក្សសាធារណរដ្ឋចេញមុខប្រឆាំង

១៥៖ ក្រសួងយុត្តិធម៌ចេញសេចក្តីណែនាំលើកទឹកចិត្តឲ្យមានការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ

១៦៖ មហាសេដ្ឋីអាមេរិក៖ «ចិនមានភាពវៃឆ្លាតជាងអាមេរិក ខាងគ្រប់គ្រងសេដ្ឋកិច្ច, ជាពិសេសនៅពេលមានបញ្ហាកើតឡើង»

១៧៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំប្រតិបត្តិ ស្តីពីវិធានការសុវត្ថិភាព និងសុខភាព សម្រាប់ការប្រឡងសញ្ញាបត្រឌីប្លូម នៅថ្ងៃទី១៥ វិច្ឆិកា២០២១

- ព័ត៌មាន Fresh News Plus

១៖ Facebook គ្រោងសាកល្បងឱ្យ Creator អាចស្វែងរកប្រាក់ចំណូលតាមរយៈ Group

២៖ West Ham ឆ្លងចូលវគ្គ ៣២ក្រុមនៅ UEL ទោះលេងស្មើទល់នឹង Genk ក៏ដោយ

៣៖ Conte ដឹកនាំ Spurs ឈ្នះក្នុងប្រកួតដំបូងរបស់លោកនៅ Europa Conference League ទៅលើក្រុម Vitesse

៤៖ ចិន នឹងពង្រឹងការគ្រប់គ្រងព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ក្នុងពេលធ្វើម្ចាស់ផ្ទះ Winter Olympics

៥៖ Conte ដឹកនាំ Spurs ឈ្នះក្នុងប្រកួតដំបូងរបស់លោកនៅ Europa Conference League ទៅលើក្រុម Vitesse

៦៖ ខ្សែការពារ Varane ត្រូវខកខានជំនួបធំ ៥ប្រកួតជាមួយ Man United ដោយសាររបួសសរសៃពួរ

៧៖ James Rodriguez វិលត្រឡប់ចូលក្រុមជម្រើសជាតិកូឡុំប៊ីវិញ ក្រោយអវត្តមាន១២ខែ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)