(កណ្តាល)៖ គម្រោង Center City Ta Khmao គឺជាគម្រោងដែលមានរចនាបទទំនើប ស៊ីវីល័យ សាកសមជាមួយមនុស្សជំនាន់ថ្មី ដែលផ្នែកខាងក្នុងនៃផ្ទះ និងអគារពាណិជ្ជកម្ម ត្រូវបានបំពាក់​សម្ភារសុទ្ធ​សឹងតែជាម៉ាកល្បីៗ កម្រិតស្តង់ដារអន្តរជាតិ។

គម្រោង Center City Ta Khmao នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា សម្រាប់ជីវភាពរស់នៅ ការងារ ការកំសាន្ត អមដោយសម្រស់ធម្មជាតិដ៏ល្អឥតខ្ចោះ  បានលេច​រូបរាងលើទឹកដីក្រុងតាខ្មៅ។

ខាងក្រោមនេះជាសកម្មភាពគ្រឿងចក្រ កំពុងដំណើរការសាងសង់ បន្ទាប់ពីការបុកគ្រឹះផ្ទះពាណិជ្ជកម្ម និង អគារពាណិជ្ជកម្ម បានបញ្ចប់ជាស្ថាពរ ហើយគម្រោងទី១ នេះគ្រោងនឹងបញ្ចប់​នៅចុងឆ្នាំ​២០១៧ ខាងមុខ៕

Advertising