(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ក្រសួងនឹងធ្វើការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្ន លើកម្រាលស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន​ជ្រោយចង្វា នៅវេលាម៉ោង២២៖០០យប់ថ្ងៃទី១០ ខែមេសា ដល់ម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តាមទីតាំងមួយចំនួន។

ក្រសួងសាធារណការ បានបញ្ជាក់ថា៖ ក្នុងពេលដំណើរការអ៊ុតកៅស៊ូនេះ នឹងអនុញ្ញាតឲ្យធ្វើចរាចរបាន១ខ្សែយានយន្តលើកម្រាលស្ពាននេះ។ ក្រសួងសុំការយោគយល់អធ្យាស្រ័យ ចំពោះការរំខាន​ដល់ការធ្វើដំណើរ ដែលនឹងអាចបណ្តាល​មានការកក ស្ទះចរាចរក្នុងពេលដំណើរការការដ្ឋាននេះ។

សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៖

Advertising