(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៨៧,៦៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,៩៩០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤៦,១៧៤នាក់ (ស្លាប់ ១៤៣,៤៨១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៩៣,៨៩៨នាក់ (ស្លាប់ ៤៣,៥៨៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៨៦,៦៣០នាក់ (ស្លាប់ ២៩,០៩១នាក់)
* ថៃ ឆ្លងចំនួន ១,៩៣៥,៤៤២នាក់ (ស្លាប់ ១៩,៣៩៤នាក់)
* វៀតណាម ឆ្លងចំនួន ៩៣៩,៤៦៣នាក់ (ស្លាប់ ២២,២៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០២,៩៧៩នាក់ (ស្លាប់ ១៨,៧៤៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២០៧,៩៧៥នាក់ (ស្លាប់ ៤៤២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៨,៧៨៧នាក់ (ស្លាប់ ២,៨០៧នាក់)
* ទ្បាវ ឆ្លងចំនួន ៤២,៨៩១នាក់ (ស្លាប់ ៧៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣,៤៤៦នាក់ (ស្លាប់ ៨៩នាក់)៕