(ភ្នំពេញ)៖ លោកតា ស្រី លី ព្រះចៅអធិការវត្តពោធិ៍ក្នុង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្លាក់ព្រះកាយអាពាធធ្ងន់ធ្ងរ (ក្អួតធ្លាក់ឈាម) ពេលនិមន្តមកលេងបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានថ្ងៃមុននេះ។

លោកតា ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់មកត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីវិញម្តង។

លោកតា ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកតា ស្រី លី ជាព្រះសង្ឃមួយអង្គបានសាងផ្នួសតាំងពីសម័យសង្គមរាស្ត្រនិយមតាំងពីព្រះជន្មជិត ២០ព្រះវស្សា។ លុះដល់របបខ្មែរក្រហមលោកតា ក៏ត្រូវបានចាប់ផ្សឹក ហើយពេលរបបខ្មែរក្រហមដួលរលំទៅ លោកតាក៏បានសាងផ្នួសជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន។

លោកតា ស្រី លី ជាព្រះសង្ឃ និងជាព្រះចៅអធិការ ដែលទទួលបានការគោរពស្រឡាញ់ខ្លាំងពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

ព័ត៌មាននេះ ជាការជូនដំណឹងដល់ប្រជាពុទ្ធបរិស័ទគោរពស្រឡាញ់លោកតា ស្រី លី ទាំងអស់ បានជ្រាបជាដំណឹង។ ប្រជាពុទ្ធបរិស័ទដែលចង់ដឹងពីស្ថានភាពអាពាធរបស់លោកអាចទាក់ទងតាមទូរស័ព្ទ 012 95 47 49, 088 8003 803, Telegram or WhatsApp by 088 8003 803៕